ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១៦:១០
បណ្តាអ្នកទទួលខុសត្រូវប្រកាសថា
ការបាញ់តតាំងគ្នារវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន
បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់
និងរបួស៥០នាក់កាលពីថ្ងៃទី២៨ សីហា
នៅតាមព្រំដែននៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ។
យោងតាម តុល្យការផ្តល់ឱ្យដោយបណ្តាអ្នកទទួលខុសត្រូវយោធានៃប្រទេសទាំងពីរ ថា ជនស៊ីវិលប៉ាគីស្ថាន៦នាក់ស្លាប់ជិតទីក្រុង SIALKOT ខេត្តបញ្ចាប ហើយអ្នកភូមិឥណ្ឌា៤នាក់ក៏ស្លាប់ដែរក្នុងតំបន់កាស្មៀរឥណ្ឌា ។
ក្នុង សេចក្តីប្រកាសមួយ កងទ័ពប៉ាគីស្ថាននិយាយថា មនុស្ស៤៦នាក់ ក្នុងនោះមាននារី២២នាក់ក៏រងរបួសដែរខាងផ្នែកប៉ាគីស្ថាននៅតាម ព្រំដែន ដោយសារការបាញ់ប្រហាររបស់ឥណ្ឌានាពេលយប់ ។ អាជ្ញាធរឥណ្ឌាដំបូងរាយការណ៍ពីជនស៊ីវិលស្លាប់៣នាក់ និងរបួស៨នាក់ខាងផ្នែកឥណ្ឌា តែក្រោយមកបញ្ជាក់ថា អ្នករបួសធ្ងន់ម្នាក់ទៀតស្លាប់ធ្វើឱ្យចំនួនអ្នកស្លាប់ខាងឥណ្ឌា ឡើងដល់៤នាក់ ។
ដូចទម្លាប់រៀងៗមកប្រទេសនីមួយៗចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា ចាប់ផ្តើមបាញ់មុន ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE