Saturday, August 29, 2015

ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បាញ់​ត​គ្នា​នៅ​តាម​ព្រំដែន​ស្លាប់​10​នាក់

បណ្តា​អ្នក​ទទួលខុសត្រូវ​ប្រកាស​ថា ការ​បាញ់​តតាំង​គ្នា​រវាង​កងទ័ព​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់ និង​របួស​៥០​នាក់​កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​តាម​ព្រំដែន​នៃ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​ពីរ ។

យោង​តាម​ តុល្យការ​ផ្តល់​ឱ្យ​ដោយ​បណ្តា​អ្នក​ទទួលខុសត្រូវ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ ថា ជន​ស៊ី​វិល​ប៉ា​គី​ស្ថាន​៦​នាក់​ស្លាប់​ជិត​ទីក្រុង SIALKOT ខេត្ត​បញ្ចា​ប ហើយ​អ្នក​ភូមិ​ឥណ្ឌា​៤​នាក់​ក៏​ស្លាប់​ដែរ​ក្នុង​តំបន់​កា​ស្មៀ​រ​ឥណ្ឌា ។

ក្នុង ​សេចក្តី​ប្រកាស​មួយ កងទ័ព​ប៉ា​គី​ស្ថាន​និយាយ​ថា មនុស្ស​៤៦​នាក់ ក្នុង​នោះ​មាន​នារី​២២​នាក់​ក៏​រង​របួស​ដែរ​ខាង​ផ្នែក​ប៉ា​គី​ស្ថាន​នៅ​តាម​ ព្រំដែន ដោយសារ​ការ​បាញ់​ប្រហារ​​របស់​ឥណ្ឌា​នា​ពេល​យប់ ។ អាជ្ញាធរ​ឥណ្ឌា​ដំបូង​រាយការណ៍​ពី​ជន​ស៊ី​វិល​ស្លាប់​៣​នាក់ និង​របួស​៨​នាក់​ខាង​ផ្នែក​ឥណ្ឌា តែ​ក្រោយមក​បញ្ជាក់​ថា អ្នក​របួសធ្ងន់​ម្នាក់​ទៀត​ស្លាប់​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ខាង​ឥណ្ឌា​ ឡើង​ដល់​៤​នាក់ ។

ដូច​ទម្លាប់​រៀង​ៗ​មក​ប្រទេស​នីមួយ​ៗ​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចាប់ផ្តើម​បាញ់​មុន ៕
>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

0 comments:

Post a Comment